ព័ត៌មានជាតិ

រដ្ធមន្ដ្រី វេង សាខុន បានចាត់ឲ្យនាយករងខុទ្ទការល័យ ប្រគល់ជូនសម្ភារពេទ្យមួយចំនួនបន្ថែមទៀត និងប្រេងឥន្ធន:សម្រាប់ដឹកអ្នកជម្ងឺតាមការសន្យា

(ភ្នំពេញ) ដោយយោងតាមការសន្យារបស់ឯកឧត្តម រដ្ឋមន្រ្តី ការពីថ្ងៃម្សិលមិញ ក្នុងពេលដែលឯកឧត្តមអញ្ជើញទៅ ប្រគល់សម្ភារពេទ្យ និថវិកាមួយចំនួន នៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ ខេត្តកំពង់ចាម សម្រាប់លោកគ្រូ និងអ្នកគ្រូពេទ្យ ទៅយកសំណាកមេរោគកូវិដ១៩ ពីប្រជាជនដែលត្រូវធ្វើចត្តាឡីស័ក នៅក្នុងស្រុក រួចមក នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នេះ ឯកឧត្តមរដ្ឋមន្រ្តីបានចាត់ឲ្យ ឯកឧត្តម ចាន់ ហេង នាយករងខុទ្ទការល័យ ប្រគល់ជូនសម្ភារពេទ្យមួយចំនួនបន្ថែមទៀត និងប្រេងឥន្ធនៈសម្រាប់ដឹកអ្នកជម្ងឺ តាមការសន្យា។ ការប្រគល់សម្ភារពេទ្យ នាថ្ងៃនេះបានប្រព្រឹត្តទៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។