ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តចូលរួមទទួលបដិសណ្ឋារកិច្ចសម្តេចតេជោ​ នាយករដ្ឋមន្ត្រី

(សៀមរាប) ៖នារសៀលថ្ងៃទី២០​ ខែមីនា​ ឆ្នាំ២០២៣​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្ត​ បានដឹលនាំប្រតិភូខេត្តទទួលបដិសណ្ឋារកិច្ចសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជានៅព្រលានយន្តអន្តរជាតិខេត្តសៀមរាប។

វត្ដមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មកកាន់ទឹកដីខេត្តសៀមរាប ដើម្បីចូលរួមព្រះរាជពិធី ប្រោសព្រះរាជទាន ព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៏ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ស្អែកនេះ នៅប្រាសាទអង្គរវត្ត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។