ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម និងមន្ដ្រីជុំវិញខេត្ត បន្តអញ្ជើញចូលរួមកាន់បិណ្ឌ២ នៅវត្ត ខេវ័ន្តបឹងស្នាយ និងវត្ត ជោតនារាមបឹងកុក ក្រុងកំពង់ចាម

(កំពង់ចាម) :ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នេះ ត្រូវនឹងថ្ងៃ២រោច ខែភទ្របទ គឺជាថ្ងៃកាន់បិណ្ឌ ២ នៃពិធីបុណ្យភ្ជុំបិណ្ឌ ទៅតាមប្រពៃណីព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង ថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត អញ្ជេីញ កាន់បិណ្ឌ វេនទី២ នៅវត្តខេមវ័ន្ត បឹងស្នាយ សង្កាត់សំបួរមាស និងវត្តជោតនារាមបឹងកុក ស្ថិតក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត និងសហការី បានអញ្ជើញរាប់បាត្រឧទ្ទិសកុសល្យផលបុណ្យ ជូនដល់ញាតិកាលទាំង០៧សន្តាន និងដួងព្រលឹងយុទ្ធជនយុទ្ធនារីទាំងអស់ដែលបានពលីកម្ម បូជាសាច់ស្រស់ឈាមស្រស់ វាយរំដោះការពារទឹកដី នាំយកនូវសុខសន្តិភាពជូនជាតិមាតុភូមិកម្ពុជានៃយើង ដោយសទ្ធាជ្រះថ្លាបំផុត។

ឯកឧត្តម អភិបាលខេត្ត ក៏បានមានមតិ សំណេះសំណាល ទៅកាន់លោកតា លោកយាយ និងបងប្អូនប្រជាពុទ្ធបរិស័ទ ដែលអញ្ជើញក្នុងពិធីនោះប្រកបដោយភាព ស្និតស្នាល និងកក់ក្តៅ ស្ថិតក្រោមម្លប់សុខសន្តិភាព។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។