ព័ត៌មានជាតិ

ល្បែងស៊ីសង នៅសង្កាត់អូរចារ ក្នុងក្រុងបាត់ដំបង កំពុងដំណើរយ៉ាងពេញបន្ទុក

(បាត់ដំបង) ÷ថ្មីៗពីប្រជាពលរដ្ឋនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានឲ្យដឹងថា បច្ចុប្បន្នក្នុងមូលដ្ឋានពួកគាត់មានបើកល្បែងស៊ីសងជាច្រើនប្រភេទកំពុងដំណើរការយ៉ាងរលូនព្រោះមន្ត្រីសមត្ថកិច្ចមូលដ្ឋានមិនចាត់វិធានការបង្ក្រាបនោះឡើយ។

ប្រភពពីប្រជាពលរដ្ឋបានបង្ហើបបន្ថែមទៀតថា លោក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបងនិងអភិបាលក្រុងបាត់ដំបង បានរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលឈ្មោះ អួន តាល់ បើកល្បែងស៊ីសងក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង យ៉ាងពេញបន្ទុក។

សូម្បីតែមន្ដ្រីពាក់ព័ន្ធក្នុងខេត្តបាត់ដំបង ក៏រក្សាភាពស្ងៀមស្ងាត់បណ្តោយឲ្យបុគ្គលឈ្មោះ អួន តាល់ បើកល្បែងបៀអាប៉ោងយ៉ាងគគ្រឹកគ្រេង។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា បុគ្គលឈ្មោះ អួន តាល់ បើកល្បែងបៀអាប៉ោងនៅចំណុចផ្ទះប្រក់ដំបូលស័ង្កសីក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង គឺនៅក្រោយផ្ទះលោក អ៊ុយ រី ដែលជាប្រធានក្រុមប្រឹក្សា​ខេត្តបាត់ដំបង។​

ប្រភពខ្លះបានឲ្យដឹងថា មានបុគ្គលម្នាក់ឈ្មោះ រើន ជាអ្នករត់ការសម្របសម្រួលជាមួយសមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដើម្បីឲ្យបុគ្គលឈ្មោះ អួន តាល់ បើកល្បែងបៀអាប៉ោងទ្រង់ទ្រាយធំនៅក្នុងភូមិកាប់គោថ្មី យ៉ាងសុខស្រួល។

ក្នុងមួយថ្ងៃៗមានអ្នកចូលលេងល្បែងបៀអាប៉ោងយ៉ាងពពាក់ពពូនមិនខ្លាចឆ្លងជំអឺកូវីដ-១៩នោះឡើយ ហើយបុគ្គលឈ្មោះ អួន តាល់ ប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់។

ជុំវិញបញ្ហាខាងលើនេះប្រជាពលរដ្ឋបានកត់សម្គាល់ថា តែអាជ្ញាធរខេត្តបាត់ដំបង រួចមកគឺមិនទាន់ចាត់វិធានការបង្ក្រាបល្បែងស៊ីសងច្រើនប្រភេទដែលកើតឡើងយ៉ាងរាលដាលនៅក្នុងក្រុងបាត់ដំបង នោះទេ។

ហេតុនេះហើយទើបបុគ្គលឈ្មោះ អួន តាល់ អាចបើកល្បែងបៀអាប៉ោងទ្រង់ទ្រាយធំនៅក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង យ៉ាងពេញបន្ទុកហើយបុគ្គលខ្លះទៀតបើកល្បែងភ្នាល់តាមប្រព័ន្ធអនឡាញនៅក្នុងសង្កាត់ស្វាយប៉ោ តាមអំពើចិត្ត។ លើសនេះទៅទៀតលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង មិនយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងដើម្បីពង្រឹងសន្តិសុខសង្គមឲ្យស្របទទៅតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុចនោះឡើយ៕ដោយចែករំលែក

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។