ព័ត៌មានជាតិ

ល្បែងស៊ីសងយ៉ាងរាលដាលនៅ ភូមិបន្ទាយកន្សែង ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង ធ្វើឲ្យប្រជាពលរដ្ឋ ព្រួយបារម្ភពីបញ្ហាអសន្តិសុខសង

(បាត់ដំបង) ÷ប្រភពថ្មីៗពីប្រជាពលរដ្ឋនៅ ភូមិបន្ទាយកន្សែង ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង បានឲ្យដឹងថា បច្ចុប្បដែលមានម្ចាស់ឈ្មោះ លីន កំពុងបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងយ៉ាងពពាក់ពពូន។ ចំណែកអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធខេត្តបាត់ដំបង បែរជាសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់ បណ្តោយឲ្យបុគ្គលឈ្មោះ លីន ធ្វើអ្វីៗតាមអំពើចិត្ត។ ប្រការនេះហើយទើបប្រជាពលរដ្ឋក្នុងភូមិបន្ទាយកន្សែង ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង អំពាវនាវឲ្យលោក ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការទប់ស្កាត់ជាបន្ទាន់។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងភូមិបន្ទាយកន្សែង ឃុំមោង ស្រុកមោងឬស្សី បានឲ្យដឹងថា ក្នុង មួយថ្ងៃៗមានពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងពពាក់ពពូនមិនខ្លាច់ឆ្លងជំងឺកូវីដ-១៩ បន្តិចណាឡើយ។ ប្រភពបានឲ្យដឹងទៀតថា ល្បែងបៀអាប៉ោងគ្រប់ប្រផេទ បើកលេងទ្រង់ទ្រាយធំហើយបុគ្គលឈ្មោះ លីន ដែលជាម្ចាស់បើកលេងល្បែងសុីសងនោះប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ។ ប្រភពខ្លះបានបង្ហើបឲ្យដឹងថា បុគ្គលឈ្មោះ លីន មានខ្នងបង្អែករឹងមាំនិងមានឥទ្ធិពលខ្លាំងក្លាទើប មិនហ៊ានប៉ះពាល់បុគ្គលនោះទាល់តែសោះទោះបីត្រូវប្រឈមនឹងការរិះគន់យ៉ាងណាក៏ដោយ។

តាមការកត់សម្គាល់ពីប្រជាពលរដ្ឋក្នុងភូមិបន្ទាយកន្សែង ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង បានឲ្យដឹងថា ដោយសារបុគ្គលឈ្មោះ លីន ម្ចាស់ បើកដៃឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងយ៉ាងពពាក់ពពូននោះហើយ ទើបបច្ចុប្បន្នក្នុងឃុំដា កើតមានអំពើចោរកម្មនិងបទល្មើសផ្សេងៗគួរឲ្យភ័យខ្លាច។ ប្រជាពលរដ្ឋបានរិះគន់ចំៗថា ទំនងជាមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចខេត្តបាត់ដំបង ទទួលបានផលប្រយោជន៍ពីបុគ្គលឈ្មោះ លីន ទើបបណ្តោយឲ្យបុគ្គលនេះបើកល្បែងស៊ីសងច្រើនប្រភេទរបស់ខ្លួន ហើយបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងគគ្រឹកគគ្រេង។ដោយលោកព្រំ ហន

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។