ព័ត៌មានជាតិ

ស្រ្តីភ្ញៀវទេសចរណ៍ជនជាតិអាមេរិកកាំងម្នាក់ ខ្យល់គរដួល ត្រូវក្រុមសង្គ្រោះរបស់អាជ្ញាធរជាតិអប្សរាជួយសង្គ្រោះបឋមភ្លាមៗ !

ខេត្តសៀមរាប ៖ ដោយមានការយកចិត្តទុកដាក់ដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលទៅទស្សនាប្រាសាទនានានៅខេត្តសៀមរាបនោះ ក្រុមភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរា តែងគិតគូរអំពីសុខភាពនឹងអាការជំងឺផ្សេងៗដែលមានផលប៉ះពាល់ដល់ភ្ញៀវជាប្រចាំ។

ជាក់ស្តែងដូចជានៅរសៀលថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២២ មានភ្ញៀវបរទេសជនជាតិអាមេរិកកាំងម្នាក់មានអាយុ៦៥ឆ្នាំ ដែលមានអាការៈខ្យល់គរ កំពុងដើរទស្សនាប្រាសាទនៅត្រង់ចំណុចក្តារបែននៃប្រាសាទអង្គរវត្ត។ ភ្លាមៗនោះ ក្រុមភ្នាក់ងារសុខាភិបាលទេសចរណ៍របស់អាជ្ញាធរជាតិអប្សរាបានប្រញាប់ប្រញាល់ជួយសង្គ្រោះបឋម ដើម្បីជួយសម្រួលឱ្យភ្ញៀវអន្តរជាតិម្នាក់នេះឲ្យមានអាការៈសុខភាពល្អប្រសើរឡើងវិញ ។

បន្ទាប់ពីមន្ត្រីសុខាភិបាលរបស់អាជ្ញាធរអប្សរាបានជួយសង្គ្រោះបឋមដល់ភ្ញៀវជនជាតិអាមេរិកាំងរូបនេះឲ្យមានសុខភាពល្អប្រសើរឡើងវិញ ក្រុមសង្រ្គោះក៏បញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យខេត្តសៀមរាប ដើម្បីធ្វើការព្យាបាលបន្តប្រកបដោយសុវត្ថិភាព។

ជាមួយនេះដែរ ភ្ញៀវទេសចរអន្តរជាតិក៏បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិអប្សារាដែលបានយកចិត្តទុកដាក់នូវសុខុមាលភាពជូនដល់ភ្ញៀវជាតិអន្តរជាតិដែលអញ្ជើញមកទស្សនាប្រាសាទនានានៅខេត្តសៀមរាប នេះ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។