ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ ជួបពិភាក្សា និងធ្វើការលើកទឹកចិត្តដល់ មេឃុំ មេភូមិកសិកម្ម និងមន្រ្តីកសិកម្មឃុំល្អ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម

(ភ្នំពេញ) ៖យោងតាមព័ត៌មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានជួបពិភាក្សាជាមួយ មេឃុំ មេភូមិ នៅឃុំគោក រវៀង និងឃុំខ្នុរដំបង ក្នុងស្រុកជើងព្រៃ ដោយមានការចូលរួមពីលោកអភិបាលរងស្រុក និងមន្រ្តីពាក់ព័ន្ធដើម្បីណែនាំពីគម្រោង”មន្រ្តីសម្របសម្រួលកសិកម្មឃុំ”។

ឯកឧត្តមបានធ្វើការលើកទឹកចិត្តដល់លោកមេឃុំ និងមេភូមិ ឱ្យបង្កើនតួនាទីជាមេឃុំ និងមេភូមិកសិកម្មល្អបម្រើកសិករគ្រប់រូប និងពិភាក្សាគ្នាពីការផ្តួចផ្តើមគំនិតរៀបចំជាសហគមន៍ផលិតពូជ និងជីធម្មជាតិនៅតាមឃុំផងដែរ។ ក្រុមការងារនឹងបន្តជួបជុំពិភាក្សាជាមួយឃុំចំនួនពីរទៀត។ ឯកឧត្តមបានមានប្រសាសន៍បន្ថែមថាពួកយើងមានកិច្ចការល្អច្រើនសម្រាប់យើងធ្វើក្នុងការជួយដល់កសិករនិងវិស័យកសិកម្មកម្ពុជា បន្ទាប់មកឯកឧត្តមក៏បន្តដំណើរមកជួបជុំជាមួយសហគមន៍អ្នកផលិតស្រូវនៅខេត្តកំពង់ធំបន្តទៀត។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។