ព័ត៌មានជាតិ

ឯកឧត្តម ស សុខា ដឹកនាំគណៈប្រតិភូ ស.ស.យ.ក. គោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា ទន់ ធី

(ត្បូងឃ្មុំ) : ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការកណ្តាល នៃ ស.ស.យ.ក. និងក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា គោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា ទន់ ធី ត្រូវជាជីដូនរបស់ឯកឧត្តម ហ៊ុន ម៉ានី នៅភូមិនពន្លៃ​ ឃុំកក់​ ស្រុកពញាក្រែក​ ។

ក្នុងនាមប្រធានគណៈប្រតិភូ ឯកឧត្តម ស សុខា បានសម្តែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងអស់ ដោយក្តីស្រណោះអាឡោះអាល័យជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់មហាឧបាសិកា ទន់ ធី បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទ ៖ សេង បូលីន
រូបភាព ៖ សាន់ ផានិត

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។