ព័ត៌មានជាតិ

ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា រៀបចំពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ

(ព្រៃវែង) : ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាប្រធាន នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានរៀបចំពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង នៅសាលប្រជុំធំសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ក្នុងស្រុកកំចាយមារ ។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ត្រូវបានបង្កើតឡើងតាមសេចក្តីសម្រេចលេខ ២៥២ ស.រ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានឯកឧត្តម ស សុខា ជាប្រធាន មានអនុប្រធាន ចំនួន ៧រូប និងសមាជិក ចំនួន ១៩រូប និងបានកែសម្រួល បំពេញបន្ថែមថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ជាបន្តបន្ទាប់ ព្រមទាំងបានធ្វើសកម្មភាពសង្គម មនុស្សធម៌ ជាច្រើនគួរឲ្យកត់សម្គាល់ផងដែរ៕

រូបភាព ៖ សាន់ ផានិត

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។