ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ៖ ដំណាលរឿងនិទានអប់រំអំពីមនុស្សឃ្លង់ ចង់ក្លាយទៅជាព្រះឥន្ទ

(ភ្នំពេញ) :សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នៅឆ្នាំ១៩៨៨ បាននៅចាំរឿងអប់រំមួយ ដែលបានដំណាលថា
មានអាចារ្យពីរនាក់ បានស្នាក់នៅក្នុងវត្តអារាមជាមួយគ្នា អាចារ្យមួយធ្វើអំពើល្អ ពេលស្លាប់ទៅកើតជាព្រះឥន្ទ រីឯអាចារ្យមួយទៀត ដែលប្រព្រឹត្តមិនល្អ គិតតែពីលួច ពេលស្លាប់ទៅ ហើយចាប់កំណើតមកវិញ ក៏បានកើតទៅជានាយឃ្លង់ ដើរសុំទានតាមផ្លូវ។សម្តេចតេជោ ហ៊ុន សែន បែបនេះ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ចំនួន៣,០៧៥នាក់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ស្រាប់តែពេលមួយ ព្រះឥន្ទបើកព្រះនេត្រ រកមើលសម្លាញ់ដែលធ្លាប់រួមរស់នៅជាមួយគ្នា ក៏ឃើញសម្លាញ់កើតជាមនុស្សឃ្លង់ ដើរសុំទានគេតាមផ្លូវ ពេលនោះព្រះឥន្ទ បានចុះមកជួប និងរំលឹកពីអនុស្សាវរីយ៍ ស្របពេលនោះ ព្រះឥន្ទ បានសួរទៅសម្លាញ់ថា ចង់បានអ្វី? នាយឃ្លង់បានប្រាប់ថា មិនចង់បានអ្វីច្រើនទេ សុំជប់ឱ្យមានរូបរាងស្អាតបាតដូចគេធម្មតាទៅបានហើយ។ នាយឃ្លង់ក៏ទៅរស់នៅក្នុងភូមិមួយ ត្រូវបានមេភូមិស្តីបន្ទោសដល់ខ្លួន ពេលនោះនាយឃ្លង់ សំអាងមានសម្លាញ់ជាព្រះឥន្ទ ក៏សុំព្រះឥន្ទឱ្យធ្វើជាមេភូមិ ដល់ពេលក្លាយជាមេភូមិ ឈ្លោះជាមួយឃុំ ក៏ទៅសុំព្រះឥន្ទទៀត ឱ្យបានក្លាយទៅជាមេឃុំ ពេលបានក្លាយជាមេឃុំ ក៏ឈ្លោះជាមួយចៅហ្វាយស្រុក ក៏ទៅសុំព្រះឥន្ទទៀត ឱ្យឡើងជាចៅហ្វាយខេត្ត។ ក្រោយមកក៏ទៅឈ្លោះជាមួយរដ្ឋមន្ត្រី ហើយក៏រត់ទៅសុំព្រះឥន្ទទៀត ឱ្យពេលក្លាយទៅជាក្លាយជាឧបរាជ។ ពេលបានក្លាយទៅជាឧបរាជ ក៏រត់ទៅសុំព្រះឥន្ទ អោយឡើងឋានៈជាស្តេចដែលជាឋានៈខ្ពស់ជាងគេ។ សម័យកាលមួយ ព្រះឥន្ទ ក៏បាននាំសម្លាញ់នោះ ទៅលេងនៅឋានព្រះឥន្ទ ពេលទៅដល់ឃើញឋានព្រះឥន្ទស្អាត មានទេពធីតាបម្រើឆ្វេងស្តាំ ក៏សុំចែកឋានព្រះឥន្ទពាក់កណ្តាល។ ភ្លាមៗនោះ ព្រះឥន្ទនឹកភ្នក់ថា សម្លាញ់នេះ ភ្លេចអតីតកាលរបស់ខ្លួន ដែលមានសភាពជាមនុស្សឃ្លង់ ហេតុម្តេចពេលនេះមានសេចក្តីលោភលន់ ចង់បែងចែកឋានព្រះឥន្ទបែបនេះ ថ្ងៃមុខច្បាស់ជាយកឋានព្រះឥន្ទទាំងអស់ជាមិនខានឡើយ។ រំពេចនោះ ព្រះឥន្ទ ក៏បានជប់ឱ្យនាយនោះកើតជាទៅជាមនុស្សឃ្លង់ ទៅជាសភាពដើមវិញ។ រឿងនិទានរបស់សម្តេចតេជោ មានអត្ថន័យគ្រប់គ្រាន់ជាគតិសម្រាប់ទូន្មានដល់ជនទាំងឡាយដែលតែងតែមានមហិច្ឆតាលោភលន់អំណាច ហួសពីសមត្ថភាពរបស់ខ្លួន៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។