ព័ត៌មានជាតិ

ពេលនេះ សម្ដេចតេជោ ហ៊ុន សែន កំពុងធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានដើម្បីសួរសុខទុក្ខ និងជួយឧបត្ថម្ភប្រជាជនប្រមាណពីរមុឺនគ្រួសារដែលរងគ្រោះដោយជំនន់ទឹកភ្លៀង

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រីនៃព្រះរាជាណាចក្រកម្ពជានៅពេលព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២០ ពេលនេះខ្ញុំកំពុងធ្វើដំណើរទៅ
កាន់ខេត្ត បន្ទាយមានជ័យដើម្បីសួរសុខ
ទុក្ខនិងជួយឧបត្ថម្ភប្រជាជនប្រមាណ
ពីរមុឺនគ្រួសារដែលរងគ្រោះដោយជំនន់
ទឹកភ្លៀង។ខ្ញុំនឹងបំពេញការងារពីរថ្ងៃនៅ
ខេត្តបន្ទាយមានជ័យគឺថ្ងៃ២១និងថ្ងៃ២២ខែតុលាឆ្នាំ២០២០
មុននឹងត្រឡប់មកភ្នំពេញវិញដើម្បីដឹកនាំការប្រជុំគណរដ្ឋមន្ត្រីនៅថ្ងៃ២៣
ខែតុលាឆ្នាំ២០២០។
ខេត្តបន្ទាយមានជ័យជាខេត្តដែលរងគ្រោះធ្ងន់ជាងគេនិងយូរជាងគេដែល
ចាំបាច់ត្រូវផ្តល់អទិភាពសង្រ្គោះផងនិង
ស្តាឡើងវិញក្រោយទឹកជំនន់ផង។
សូមអរគុណសប្បុរសជនដែលជួយផ្តល់
ជាថវិការ សម្ភារ ស្បៀងអាហារ។ល។
តាមរយះរាជរដ្ឋាភិបាលឬកាកបាទក្រហមឬអាជ្ញាធរថ្នាក់ក្រោម
ជាតិឬចុះចែកផ្ទាល់ដល់ប្រជាជនដែល
រងគ្រោះ។សូមកោតសសើរចំពោះស្ថាបន័ថ្នាក់ជាតិនិងអាជ្ញាធរគ្រប់លំដាប់
ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ
ព្រះសង្ឃក្រុមយុវជនទាំងអស់ដែលបាន
ចូលរួមជួយសង្រ្គោះប្រជាជននៅតំបន់
រងគ្រោះដែលនេះបានបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏រឹងមាំនិងទូលំទូលាយនៃ
ជាតិយើង។
សូមជូនពរបងប្អូនជនរួមជាតិជួបតែ
សេចក្តីសុខ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។