ព័ត៌មានជាតិ

ថ្ងៃនេះ ! រកឃើញករណីជំ​ងឺកូវីដ-១៩​ស​រុ​បចំនួន​៤៩៥​នាក់ អ្នកសះស្បើយ៦០៤នាក់ ស្លាប់ថ្មី១៣នាក់!

(ភ្នំពេញ)ក្រសួងសុខាភិបាលថ្ងៃទី១៥មិថុនា២០២១យើងរកឃើញករណីជំងឺកូវីដ-១៩​សរុបចំនួន​៤៩៥នាក់​(ឆ្លងសហគមន៍ ​៤៥១​នាំចូល៤៤)និងមានជាសះស្បើយ​៦០៤នាក់ ។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កើន​ ៣៩៤៦៤នាក់​​​​​​​​​​​​​​និងចំនួនជាសះស្បើយសរុប​កើន៣២៣៩៥៧១នាក់​​​​​​​​​​​​​​​​​និងស្លាប់ថ្មី​១៣នាក់​សរុប​ស្លាប់ ៣៦១នាក់ ។ជំងឺកូវីដ-១៩​នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនា​ម័យនៅឃ្លាតឆ្ងាយពីគ្នា​មិនចេញក្រៅផ្ទះ​បើមិនចាំបាច់ប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍​ហើយ​និងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ដែរ ។ យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររង់ចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​។ ល។ យើងត្រូវបន្តពាក់ម៉ាសជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។ សូមបញ្ជាក់ថា​ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​២៧​ មករា​ ២០២០​។

ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។