ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ណេង និងលោកជំទាវ អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុង ក្នុងស្រុកស្ទឹងត្រង់

(កំពង់ចាម) :ឯកឧត្តម​ ហ៊ុន​ ណេង​​ អនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម​, ប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់​ និងជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោកជំទាវ នៅព្រឹកថ្ងៃសុក្រ​ ១៣កេីត​ ខែមិគសិរ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស២៥៦៥​ ត្រូវថ្ងៃទី១៧ ខែធ្នូ​ ឆ្នាំ២០២១ អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុងអាមេ១ខ្សែ​ ប្រវែង ២,១៥៨ ម៉ែត្រ​ ទទឹង ៤ម៉ែត្រ​ ស្ថិតនៅភូមិដីលេី​ ឃុំពាមកោះស្នា​ ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម​ និងបានឧបត្ថម្ភ​ជូនក្រុមកម្មករធ្វើផ្លូវ រួមមាន÷ មីជាតិ ៣០កេស​, ក្រម៉ា ៣០ ននិងថវិកា ៦០មុឺនរៀលផងដែរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។