ព័ត៌មានជាតិ

ត្រីបបែលយក្សរបស់កម្ពុជា ដែលមានទម្ងន់ ៣០០គីឡូក្រាម បំបែកឯតទគ្គកម្មជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក

(ភ្នំពេញ) ៖ យោងតាមព័ត៌មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រីបបែលយក្សទឹកសាបទម្ងន់ ៦៦១ ផោន (៣០០គីឡូក្រាម) ដែលក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គ (Wonder of the Mekong) របស់យើងបានកឹបស្លាក និងដោះលែងទៅក្នុងទន្លេមេគង្គវិញកាលពីឆ្នាំមុន ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Guinness World Records ថាជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក។

ចាប់តាំងពីធ្វើការដោះលែងវាមក ក្រុមការងារបានប្រមូលព័ត៌មានដែលមិនអាចកាត់ថ្លៃបានពីត្រីបបែលដ៏អស្ចារ្យនេះ តាមរយៈប្រព័ន្ធទទូលសញ្ញា acoustic របស់យើង ហើយវានឹងជួយយើងការពារប្រភេទសត្វជិតផុតពូជនេះ។

យើងសូមថ្លែងអំណរគុណដល់អ្នកគ្រប់រូបដែលបានជួយឱ្យការណ៍នេះអាចសម្រេចទៅបាន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។