ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ម៉ុង​ ឫទ្ធី​ គ្រោងសាងសង់ផ្លូវឡូរី ប្រវែង១០គីឡូម៉ែត្រ នៅក្នុង​តំបន់​រមណីយដ្ឋាន​អភិវឌ្ឍន៍​កសិទេសចរណ៍​ម៉ុង​ ឫទ្ធី​សែនជ័យ​នេះ

(ភ្នំពេញ) ៖ បើយោងតាមការបង្ហោះលើទំព័រហ្វេសបុករបស់ឯកឧត្តមបណ្ឌិត ម៉ុង​ ឫទ្ធី​ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។
ឯកឧត្តមបណ្ឌិត ម៉ុង​ ឫទ្ធី បានបញ្ជាក់ថា ដេីម្បី​ចូលរួម​ចំណែក​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​អោយមក​ចូលលេង​កម្សាន្ត​នៅក្នុង​តំបន់​រមណីយដ្ឋាន​អភិវឌ្ឍន៍​កសិទេសចរណ៍​ ម៉ុង​ ឫទ្ធី​ សែនជ័យ​អោយបាន​កាន់តែ​ច្រើន​ វេលាម៉ោង​៨ព្រឹក​ថ្ងៃ​សុក្រ​ទី​២៩ខែកញ្ញា​ឆ្នាំ​២០២៣​ ប្រជុំនិងចុះ​ត្រួត​ពិនិត្យ​ដោយផ្ទាល់ជាមួយ​ ក្រុម​ការងារ​សាងសង់​ផ្លូវ​ឡូរី​ប្រវែង​៥.០០០ម៉ែត្រ​ទៅ​ និង​៥.០០០ម៉ែត្រ​មក​សរុប​ទៅមក​១០.០០០ម៉ែត្រ​(10km)។

 

ឯកឧត្តមបណ្ឌិត ម៉ុង​ ឫទ្ធី បានបញ្ជាក់ទៀតថា គម្រោងបង្កេីត​អោយមាន​ឡូរី​ចំនួន​៥០គ្រឿង​ជា​បឋម​សិន​ នៅក្នុង​តំបន់​រមណីយដ្ឋាន​អភិវឌ្ឍន៍​កសិទេសចរណ៍​ម៉ុង​ ឫទ្ធី​សែនជ័យ​នេះ​ ដោយសារតែ​ការងារ​សាងសង់​ផ្លូវ​រត់ឡូរីត្រូវ​សាងសង់​ឆ្លងកាត់​ ជ្រោះជ្រង​ជ្រលងដងអូ​ឡេីងចុះជាច្រេីន​កន្លែង​ ដូច្នេះ​ហេីយ​ការងារ​សាងសង់​នេះ​អាចនិងត្រូវ​ប្រេីពេល​ ប្រមាណ​ជា​ដប់ទៅ​ដប់ពីរខែ​ទេីបអាច​រួចរាល់ជាស្ថាពរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។