ព័ត៌មានជាតិ

មន្ត្រី​សុខាភិបាល​នៃមន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ចាម​ ចុះធ្វើការអប់រំ ផ្សព្វផ្សាយដាក់អាប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាមនិងជំងឺឆ្លងផ្សេងៗ

(កំពង់ចាម) ៖ អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹក​ ថ្ងៃទី​ ២៩ ខែកញ្ញា​ ឆ្នាំ​២០២៣​ ឯកឧត្តមវេជ្ជបណ្ឌិត គីមសួរ ភីរុណ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានចាត់តាំង​ឲ្យមន្ត្រី​សុខាភិបាល​នៃមន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ចាម​ សសហការជាមួយអាជ្ញាធរមូលដ្ឋានចុះធ្វើការអប់រំ ផ្សព្វផ្សាយដាក់អាប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាមនិងជំងឺឆ្លងផ្សេងៗ តាមបណ្តាឃុំមួយចំនួន ក្នុងខេត្តកំពង់ចាម :
១/ ស្រុកកំពង់សៀម : ឃុំក្រឡា
ដោយមានអ្នកចូលរួម ១៦៦នាក់។
២/ ក្រុងកំពង់ចាម : សង្កាត់សំបួរ
មាស ដោយមានអ្នកចូលរួម ១៥០
នាក់ ។
៣/ ស្រុក កងមាស : ឃុំពាមជីកង
និង ឃុំ សូគង ដោយមានអ្នកចូល
រួម ១១៨៧នាក់ ។
៤/ ស្រុកស្ទឹងត្រង : ឃុំហាន់ជយ័
បានចុះអប់រំ ផ្សព្វផ្សាយ ដាក់
អាប៊ែត តាមសាលារៀន ,តាម
ភូមិ ដោយបុគ្គលិកមណ្ឌលសុខ
ភាព និង អាជ្ញាធរមូលដ្ឋាន ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។