ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណដល់សមាជិកសមាជិកាគណបក្ស និងក្រុមឃោសនិក បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់

(កំពង់ចាម) :នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណដល់សមាជិកសមាជិកាគណបក្ស និងក្រុមឃោសនិក បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់។ ពិធីនេះក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីឯកឧត្តម ខ្លូត ផន អនុប្រធានគណៈប្រចាំការ ដោយមានការចូលរួមពីសំណាក់សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត ថ្នាក់ដឹកនាំគណបក្សមូលដ្ឋាន និងសមាជិក សមាជិកាជាច្រើនរូបទៀត នៅទីស្នាក់ការគណបក្សខេត្ត។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។