ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង អញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសព លោកជំទាវ បៀន ម៉ាលី

(ភ្នំពេញ) :ល្ងាចថ្ងៃអង្គារ ១៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ: អភិបាលខេត្តព្រៃវែងបានអញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសព លោកជំទាវ បៀន ម៉ាលី ដែលបានទទួលអនិច្ចកម្ម ដោយរោគាពាធ នៅវេលាម៉ោង ១០:០០នាទីព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ក្នុងជន្មាយុ៦៥ឆ្នាំ ដែលស្ថិតនៅខណ្ឌចំការមន រាជធានីភ្នំពេញ ។

ក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនេះ ខ្ញុំបាទ និងក្រុមគ្រួសារ សូមសំដែងនូវសមានទុក្ខ និងការសោកស្តាយឥតឧបមាជាមួយ ឯកឧត្តម និងក្រុមគ្រួសារទាំងអស់នៃសព និងសូមធ្វើគារវកិច្ចដោយក្តីក្រៀមក្រំបំផុតចំពោះវិញ្ញាណក្ខន្ធ លោកជំទាវ បៀន ម៉ាលី និងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធ លោកជំទាវ សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។