ព័ត៌មានជាតិ

កម្លាំងកងរាជអាវុធហត្ថខេត្ត បង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ ( លក់ឆ្នោតវៀតណាម ) ក្រុងកំពង់ចាម

(កំពង់ចាម) ;នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៤.០៥នាទី បន្ទាប់ពីបានទទួលពត៍មានពីប្រជាពលរដ្ឋថា មានករណីលេងល្បែងស៊ីសងខុសច្បាប់ ( លក់ឆ្នោតវៀតណាម ) នៅចំណុចភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត។ កំលាំងជំនាញកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក វរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានចុះធ្វើការបង្រ្កាបករណីខាងលើនៅចំណុចភូមិសង្កាត់ខាងលើ ហើយធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០១ នាក់ និងដកហូតវត្ថុតាងមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំលាំងជំនាញបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុហត្ថខេត្តកំពង់ចាម ចាត់តាមនិតិវិធី ។សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។