ព័ត៌មានជាតិ

ជំនួបសម្តែងការគួរសមរវាងរដ្ឋបាលខេត្តសៀមរាប​ និងមន្ទីរពេទ្យកុមារអង្គរ

(សៀមរាប) ៖នៅព្រឹកថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ បានអនុញ្ញាតតំណាង​មន្ទីរពេទ្យកុមារអង្គរ​ ចូលជួបសម្តែងការគួរសម​ និងរាយការណ៍អំពីវឌ្ឍនភាពការងារ​ និងសមិទ្ធផល​សម្រេចបាននាពេលកន្លងមក​ ព្រមទាំងផែនការយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការអនុវត្តសកម្មភាពនានាក្នុងខេត្តសៀមរាប ។

ក្នុងជំនួបនេះ​ ឯកឧត្តម​ អភិបាលខេត្ត​ បានធ្កោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់សេវាពិនិត្យ ព្យាបាល និងថែទាំសុខភាពដល់កុមារក្នុងភូមិសាស្រ្តខេត្តសៀមរាប ក៏ដូចជាកុមារដែលបានអញ្ជេីញមកពីតាមបណ្តាខេត្តផ្សេងៗទូទាំងប្រទេសកម្ពុជា ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ។

ឯកឧត្តម​ បានបន្តថា​ សកម្មភាពនេះ បានឆ្លុះបញ្ចាំងអំពីការរួមចំណែកយ៉ាងសកម្ម ដើម្បីជួយពង្រឹងវិស័យសុខាភិបាល ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល តាមរយៈការអនុវត្តការងារស្របតាមផែនការសកម្មភាពរបស់ខ្លួន ក្រោមស្មារតីទទួលខុសត្រូវខ្ពស់​ និងគោរពបាននូវវិជ្ជាជីវៈរបស់គិលានុបដ្ឋាក និងបុគ្គលិកសុខាភិបាល។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។