ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ច ចុះបង្ក្រាបករណីជាមុខសញ្ញាលួចម៉ូតូ ក្នុងក្រុងបាត់ដំបង!

(បាត់ដំបង) ៖លោកវរសេនីយ៍ឯក ឈឿង គឹមសុង ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ ។

ដោយអនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ក៏ដូចជា​ លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ លោក​ វរសេនីយ៍ទោ​ ភួង​ ចន្ទ័តារា​ ស្នងការរង​ ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ និង​ មាន​ការ​សម្របសម្រួល​ទៅ​លេី​នីតិវិធី​ពី​ ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​​ នៅ​ថ្ងៃទី​ ០១​ ខែ​ មីនា​ ឆ្នាំ​ ២០២៣​ វេលាម៉ោង​ ២៣:២០​ នាទី​ នៅ​ចំណុច​ភូមិ​អូរតាគាំ៣​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការរិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ លួច​មាន​ស្ថានទម្ងន់ទោស​ (​ កាត់​ ត​ ខ្សែ​ភ្លេីង​លួច​យក​ម៉ូតូ​ )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ០១​ នាក់​ ឈ្មោះ​ ណាត​ ស៊ី​ណាន់​ ហៅ​ ប៊ី​ ;​ ខ្លឹម​ ភេទប្រុស​ អាយុ​ ២០​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ អង់​ សង្កាត់​អូរចារ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ មក​កាន់​ស្នងការដ្ឋាន​ ។

👉​ នៅ​ថ្ងៃ​ទី​ ០១​ ខែ​ មីនា​ ឆ្នាំ​ ២០២៣​ វេលាម៉ោង​ ប្រហែល​ ១៩:០០​ នាទី​ នៅ​ចំណុច​ភូមិ​អូរតាគាំ​១​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ជនសង្ស័យ​ខាងលេី​ បាន​ធ្វេី​សកម្មភាព​ជិះ​ម៉ូតូ​ឌុប​ចេញ​ពី​រ៉ា​រថភ្លើង​ ក្នុង​គោល​បំណង​ទៅ​ផ្ទះ​របស់​ម្តាយ​ នៅ​ភូមិ​អង់​ សង្កាត់​អូរចារ​ លុះ​ពេល​ទៅ​ដល់​ចំណុច​កេីតហេតុ​ខាងលេី​ ដោយ​ឃេីញ​ម៉ូតូ​ គេ​ទុក​នៅ​ខាង​មុខ​ផ្ទះ​ មិន​មាន​ម្ចាស់​ ជនសង្ស័យ​ខាងលេី​ក៏បាន​ដេីរ​ចូល​ទៅ​ ទាញផ្តាច់​​ខ្សែភ្លេីង​ ហេីយ​រុំ​ ត​ ភ្ជាប់​ ហេីយ​ជិះ​គេច​ខ្លួន​បាត់​ រហូត​ដល់​វេលាម៉ោង​ខាងលេី​ ថ្ងៃ​ដដែល​ កម្លាំង​យេីង​បាន​ធ្វេីការ​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​ធ្វេីការ​សាកសួរ​ ។

👉​ ម៉ូតូ​ខាងលើ​នេះ​ជា​របស់​ជនរងគ្រោះ​ ឈ្មោះ​ នាង​ លេក​ ភេទស្រី​ អាយុ​ ២៥​ ឆ្នាំ​ មាន​ទី​លំនៅ​ភូមិ​ព្រែកច្តោរ​ ឃុំ​ពាមឯក​ ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង​ មុខ​របរ​ លក់​ដូរ​ ។

📍​វត្ថុតាង​ដកហូត​រួម​មាន​ ៖​
-​ ម៉ូតូ​ ០១​ គ្រឿង​ ម៉ាក HONDA ZOOMER X ពណ៌​ ស​ ក្រហម​ ស៊េរីឆ្នាំ​ ២០១៧​ លេខ​តួ​ 5158346 លេខ​ម៉ាស៊ីន​ 0158346 ពាក់​ស្លាកលេខ​ បាត់ដំបង​ 1Y-6864 (​ ជា​របស់​ជនរងគ្រោះ​ )​

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​ធ្វេីការ​កសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។