ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំបុណ្យអុំទូកខេត្ត ដើម្បីរៀបចំការងារសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ ក្នុងពិធីប្រណាំងទូក «ង» បណ្ដែតប្រទីប និងអុជកាំជ្រួច តាំងពិរព័រណ៍ ក្នុងក្រុងកំពង់ចាម ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី ២៨-២៩ ខែតុលា ឆ្នាំ២០២៣ ខាងមុខ

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃទី២៦ ខែតុលាឆ្នាំ ២០២៣ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំបុណ្យអុំទូកខេត្ត ដើម្បីរៀបចំការងារសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ ក្នុងពិធីប្រណាំងទូក «ង» បណ្ដែតប្រទីប និងអុជកាំជ្រួច តាំងពិរព័រណ៍ ក្នុងក្រុងកំពង់ចាម ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី ២៨-២៩ ខែតុលា ឆ្នាំ២០២៣ ខាងមុខ នៅក្នុងក្រុងកំពង់ចាម ។

ក្នុងឱកាសនោះ រដ្ធបាលខេត្តកំពង់ចាម សូមអំពាវនាវដល់សម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា  លោកអភិបាលនៃគណ:អភិបាលក្រុង ស្រុក លោក លោកស្រីប្រធានមន្ទី អង្គភាពជុំវិញខេត្ត ម្ចាស់ក្រុមហ៊ុន ពាណិជ្ជករ អាជីវករនានា និងលោក លោកស្រី សូមមេត្តាជួយឧបត្ថមគ្រាំទ្រជាថវិកា និងសម្ភារ: ផ្សេងៗ ដល់កម្មការរៀបចំពិធី ដើម្បីមានលទ្ធភាពក្នុងការទ្រទ្រូងដល់ក្រុមកីឡាករអ៊ុំទូក និងចាត់ចែងប្រណាំងទូក”ង” ទូកខ្នាត់អន្តរជាតិនៅក្រុងកំពង់ចាម ឲ្យទទួលលទ្ធផលល្អប្រសើរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។