ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពីធីបួងសួងសុំសេក្តីសុខចម្រើន ត្រៀមប្រារព្ធពិធីប្រណាំងទូក «ង» ខេត្តព្រៃវែង សម្រាប់ឆ្នាំ២០២៣!

(ព្រៃវែង)៖ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន ប៉ូរ៉ានី រួមទាំងមន្ត្រីរាជការមន្ទីរអង្គភាពកងកម្លាំង នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានប្ររព្ធពិធីក្រុងពលី ដើម្បីសុំសេចក្តីសុខចម្រើន ដល់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ រួមទាំងក្រុមកីឡាករចំណុះទូកទាំងអស់ក្នុងពិធីប្រណាំងទូក «ង» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា ការប្រារព្ធពិធីប្រណាំងទូក «ង» រយៈពេល ២ថ្ងៃ នៅក្នុងទឹកដីនៃខេត្តព្រៃវែងនេះ ធ្វើឡើងដើម្បីបង្កលក្ខណៈភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែង ជាពិសេសដើម្បីអបអរ ពិធីបុណ្យ អុំទូកអកអំបុក សំពះព្រះខែនៅពេលខាងមុខ។

ក្នុងឱកាសនៃការប្រារព្ធពិធីប្រណាំងទូក «ង» នៅក្នុងខេត្តព្រៃវែងនេះ ក៏មានការប្រគុំតន្ត្រី បាញ់កាំជ្រួច និងស្តង់តាំងពិពណ៌ដាក់នៅផលិតផលផ្សេងៗជាច្រើនមុខ ដើម្បីទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋដែលមកចូលរួម លេងកំសាន្តនៅក្នុងឱកាសនៃពិធីប្រណាំងទូក «ង» នៅក្នុងទឹកដីនៃខេត្តព្រៃវែងនេះ។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ទាំងទីជិត ទីឆ្ងាយ ចូលរួមទស្សនាកម្សាន្តការប្រណាំងទូក «ង» នៅក្នុងខេត្តព្រៃវែង ឲ្យបានច្រើនកុះករដើម្បីញ៉ាំង បរិយាកាសពិធីនេះឲ្យសប្បាយរីករាយ ផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។