ព័ត៌មានជាតិ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំកិច្ចប្រជុំស្តីពី កម្មវិធីចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ នៅកម្ពុជា ជាមួយតំណាងដៃគូអភិវឌ្ឍន៍នានា

(ភ្នំពែញ) ÷នៅព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២០ស្អែកនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រោងរៀបចំកិច្ចប្រជុំស្តីពី កម្មវិធីចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ នៅកម្ពុជា ជាមួយតំណាងដៃគូអភិវឌ្ឍន៍ នេះបើតាមលិខិតអញ្ជើញរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២០នេះ។

សូមបញ្ជាក់ថា ដៃគូអភិវឌ្ឍន៍នានាដែល នឹងចូលរួមក្នុងកិច្ចប្រជុំស្តីពី កម្មវិធីចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ នៅកម្ពុជា នេះរួមមាន WTO ,UNICEF ,ADB ,WB, EU, GLOBAL FUND និងតំណាងស្ថានទូត Australia ,China ,Japan ,Russian ,federation USA ,United kingdom និង French នៅព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ៩:០០នាទីព្រឹក នាទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។


កិច្ចប្រជុំនេះ នឹងមានការផ្លាស់ប្តូរយោបល់អំពីការរៀបចំ អនុវត្តលទ្ធកម្មវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជនកម្ពុជា រួមទាំងការគៀងគរធនធានហិរញ្ញវត្ថុ ពីដៃគូអភិវឌ្ឍន៍សម្រាប់អនុវត្តកម្មវិធីចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។