ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ ត្រូវបញ្ជូនមន្រ្តីកសិកម្មទៅតាមឃុំ-សង្កាត់ទូទាំងប្រទេសបន្ទាប់ពីបង្កើតរាជរដ្ឋាភិបាល នីតិកាលទី៧

(ភ្នំពេញ) ៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃសុក្រទី២៤ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យចាត់បញ្ជូនមន្រ្តីជំនាញកសិកម្មទៅតាមឃុំ-សង្កាត់នៅទូទាំងប្រទេសបន្ទាប់ពីបង្កើតរាជរដ្ឋាភិបាល នីតិកាលទី៧រួចហើយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យគ្រប់អាជ្ញាធរខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះមន្ត្រីជំនាញកសិកម្ម ដែលចុះទៅជួយនៅតាមមូលដ្ឋានគ្រប់ឃុំទាំងអស់ផងដែរ។

ទន្ទឹមនោះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសដាក់ខេត្តចំនួន៤ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ជាប៉ូលសេដ្ឋកិច្ចទី៤ ហើយកម្ពុជានឹងអាចបង្កើតប៉ូលសេដ្ឋកិច្ចទី៥ នៅខេត្តភូមិភាគឦសាន ដោយផ្តោតលើផ្នែកកសិ-ឧស្សាហកម្ម៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។