ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ​បូកសរុប​ និងវាយតម្លៃលទ្ធផលការងារបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្តនីតិកាលទី៧​

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រជុំសរសរ១០០ សម្តេចតេជោ សួនក្រញូងនគរបាជ័យ ក្រុងកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ​បូកសរុប​ និងវាយតម្លៃលទ្ធផលការងារបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្តនីតិកាលទី៧​ ក្រោម​អធិបតីភាព​ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ យឹម ឆៃលី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ចាម។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវជាបេក្ខជនតំណាងរាស្រ្តមណ្ឌលកំពង់ចាម ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា គណៈអចិន្ត្រៃយ៍គណបក្សខេត្ត ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ចាម ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះជួយក្រុងកំពង់ចាម និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត នៅព្រឹកថ្ងៃពុធ ៨រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ នៅមណ្ឌលអភិរក្សសួនគ្រញូងនគរបាជ័យ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។