ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ៖មន្ត្រីគ្រប់រូប ត្រូវបន្តរួមគ្នាថែរក្សា ការពារឲ្យបាននូវសុខសន្តិភាព ទោះបីជាត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ!

(កំពង់ចាម) ៖ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណ:កម្មាការកណ្ដាល ប្រធានគណ:កម្មាធិការបក្សខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៦ ខែមករា  ឆ្នាំ២០២៤ មន្ត្រីគ្រប់រូប ត្រូវបន្តរួមគ្នាថែរក្សា ការពារឲ្យបាននូវសុខសន្តិភាព ទោះបីជាត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ។ ហើយសុខសន្តិភាពនេះហើយដែលបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទទួលបាននូវការជួបជុំក្រុមគ្រួសារ សំបូរសប្បាយ ប្រកបដោយសុភមង្គល។

ការងារដែលមន្ត្រីយើងត្រូវអនុវត្តបន្ត គឺការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ពោលគឺអនុវត្តកត្តាទាំងនេះឲ្យមានប្រសិទ្ធភាព នោះសុខសន្តិភាព និងមានភាពរឹងមាំយូរអង្វែង។

អនុសាសន៍ណែនាំខាងលើត្រូវបាន ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម លើកឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាត គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា​ និងប្រកាសទទួលស្គាល់ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ក្នុងក្រុងកំពង់ចាម ដែលធ្វើឡើងនៅទីស្នាក់ការគណបក្សក្រុង នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។