ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់សៀវភៅផែនការសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់ គ្រោះមហន្តរាយ ឆ្នាំ២០២៣

(ព្រៃវែង) ៖ នាព្រឹក ថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំ(C) សាលាខេត្តព្រៃវែងរដ្ឋបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់សៀវភៅផែនការសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់ គ្រោះមហន្តរាយ ឆ្នាំ២០២៣ ខេត្តព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តម ឌុច គន្ធា អភិបាលរងនៃគណៈអភិបាលខេត្ត និងជា អនុប្រធានប្រចាំការគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ។

កិច្ចប្រជុំផ្សព្វផ្សាយនេះ ក៏មានបទបង្ហាញ របស់ លោក សិត សុំ នាយករងរដ្ឋបាលសាលាខេត្ត និងជាអនុប្រធានលេខាធិការ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អំពីគោលបំណង ដំណើរការរៀបចំ និងអត្ថប្រយោជន៍សៀវភៅផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ ឆ្នាំ២០២៣។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះដែរ ឯកឧត្តម ឌុច គន្ធា ក៏បានណែនាំដល់កងកម្លាំង មន្ទីរ អង្គភាព និងក្រុង ស្រុក ឲ្យយកចិត្តទុកដាក់ខ្ពស់អំពីតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការត្រៀមបង្ការ ឆ្លើយតប និងស្ដារឡើងវិញ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយផលប៉ះពាល់ ខូចខាត បាត់បង់អាយុជីវិត ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធនានា និងដើម្បីឲ្យការអភិវឌ្ឍន៍មាននិរន្តរភាព។

សមាសភាពអញ្ជើញចូលរួមមាន÷លោក លោកស្រី នាយក-នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី មន្ទីរ អង្គភាព អភិបាលក្រុង ស្រុក និងអង្គភាពពាក់ព័ន្ធនៃរដ្ឋបាលខេត្តព្រៃវែង សរុប ៥៤រូប។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។