ព័ត៌មានជាតិ

ពិធីសំណេះសំណាលជាមួយ បុគ្គលិក មន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃអាទិត្យ ៧រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដាអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសំណេះសំណាលជាមួយបុគ្គលិក និងមន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅមន្ទីរសាធារណការខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ បានមានប្រសាសន៍ថា មន្ត្រីសាធារណការ មានភារកិច្ចច្រើន ក្រៅពីការសាងសង់ផ្លូវ ឱ្យ​បានល្អ ក៏នៅការធានាសុវត្ថិភាព ការធ្វើចរាចរតាមដងផ្លូទៀត និងគិតអំពីមធ្យោបាយចរាចរណ៍នានា ដើម្បីជៀសផុតពីការគ្រោះថ្នាក់ចរាចរណ៍ ។ ជាមួយគ្នានេះ មន្ត្រីសាធារណការ ក៏មានកម្មវិធីអប់រំ ដូចជាការប្រើប្រាស់មួកសុវត្ថិភាព និងផ្សព្វផ្សាយអប់រំផ្នែកច្បាប់ចរាចរ ដល់អ្នករៀនបើកបរជាដើម ដើម្បីគិតគូរដល់សុវត្ថិភាព និង​អំពីគុណភាពជីវិតរបស់ប្រជាពលរដ្ឋ ។

ថ្លែងក្នុងពិធីនោះ ឯកឧត្តម​ ប៉េង​ ពោធិ៍នា​ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានជំរុញ​ដល់​មន្ត្រីរាជការនៃមន្ទីរសាធារការខេត្តកំពង់ចាម​ ត្រូវ​បន្តខិតខំកសាងហេដ្ឋារចនាស័ម្ពន្ធ​នានាក្នុងខេត្ត​ និងបន្តផ្តល់សេវាសាធារណៈជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែល្អប្រសេីរឡេីងថែមទៀត​។

ឯកឧត្តម រដ្ឋមន្ត្រី​ ក៏បានជំរុញនិងលេីកទឹកចិត្តបន្ថែមដល់មន្ត្រីរាជការ​ និងបុគ្គលិក​ នៃមន្ទីរសាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ចាម​ ត្រូវ​រួមគ្នា​ពង្រឹង​វិន័យការងារ​ តាមតួនាទី​ និងការចាត់តាំង​ ព្រមទាំង​​ថែររក្សាសាមគ្គី​ផ្ទៃក្នុង​ឱ្យ​បានល្អ​។ ក្រៅពីនោះ​ត្រូវ​បន្តយកចិត្តទុកដាក់រៀនសូត្រពីការងារតាមបច្ចេកទេសថ្មីៗ​ និងចេះគិតគូដោះស្រាយបញ្ហាប្រឈម​នានា​ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលលេីវិស័យសាធារណការ​ឱ្យ​ប្រសេីរ​ផងដែរ​ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។