ព័ត៌មានជាតិ

រដ្ធបាលខេត្តកំពង់ចាមដឹកនាំដោយ ឯកឧត្តម អ៊ុន ចាន់ដា ប្រារព្ធពិធីទូងស្គរ និងគ្រឿងបំពងសំឡេងផ្សេងទៀត ក្នុងការចូលរួមអបអរសាទរ «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ

(កំពង់ចាម) ៖ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៣នេះ រដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយ ឯកឧត្តម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងរដ្ឋបាលក្រុង-ស្រុក, ឃុំ-សង្កាត់, មន្ទីរ-អង្គភាពជុំវិញខេត្ត នៅវេលាម៉ោង០៧៖០០ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានប្រារព្ធពិធីទូងស្គរ និងគ្រឿងបំពងសំឡេងផ្សេងទៀត ក្នុងការចូលរួមអបអរសាទរ «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។