ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ធំ អំពាវនាវដល់បងប្អូនពលករទាំងអស់ សូមចូលរួមធ្វើចត្តាឡីស័ក មិនត្រូវគេចវេសនោះទេ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ !

(កំពង់ធំ) ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អំពាវនាវដល់បងប្អូនពលករទាំងអស់ សូមចូលរួមធ្វើចត្តាឡីស័ក មិនត្រូវគេចវេសនោះទេ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសសូមរក្សាអនាម័យ អនុវត្តនូវវិធានការការពារ កូវីត ១៩ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាល និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងមិនត្រូវមានការជួបជុំគ្នា រាំលេងកំសាន្ត ចាក់ធុងបាសតាមភូមិ ការរៀបអាពាហ៍ពិពាហ៍ត្រូវកាត់បន្ថយអ្នកចូលរួម និងកាត់បន្ថយនូវកម្មវិធីណាដែលមិនចាំបាច់។

ឯកឧត្តមអភិបាលខេត្តកំពង់ធំថ្លែងយ៉ាងដូច្នេះ នាព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២១ នៅក្នុងពិធីចុះជួបសំណេះសំណាលជាមួយបងប្អូនពលករដែលទើបនឹងវិលត្រឡប់មកពីប្រទេសថៃជាង ៤០០នាក់ នៅស្រុកស្ទោង ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។