ព័ត៌មានជាតិ

មន្ទីរកសិកម្មខេត្តកណ្តាល ប្រជុំផ្សព្វផ្សាយអំពីការចាប់ផ្តើមអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) ដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរកសិកម្ម

(កណ្ដាល) ៖ យោងតាមប្រភពព័ត៌មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ មន្ទីកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកណ្តាល បានប្រជុំផ្សព្វផ្សាយ លទ្ធផល នៃសិក្ខាសាលាប្រកាស ចាប់ផ្តើមអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) ដឹកនាំដោយ លោក ប៊ុនទួន ស៊ីមូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល ដល់ថ្នាក់ដឹកនាំមន្ទីរ ថ្នាក់ដឹកនាំការិយាល័យ មន្ត្រីបង្គោលតាមការិយាល័យជំនាញពាក់ពន្ធ័សរុបចំនួន៣១នាក់ ។

ក្នុងកិច្ចប្រជុំនេះបានបង្ហាញអំពីកម្មវិធី ASPIRE -AT គោលដៅ គោលបំណង លទ្ធផល សមាសភាគទាំង៤ របស់គំរោង តំបន់គោលដៅ អ្នកទទួលផល ចំណុចដៅនៅឆ្នាំ២០២៣ និងបានណែនាំឲ្យការិយាល័យពាក់ព័ន្ធត្រៀមលក្ខណៈឲ្យបានរួចរាល់ក្នុងការអនុវត្តសកម្មភាព នៅឆ្នាំ២០២៣ ដូចជាសិក្សាឲ្យបានច្បាស់លាស់អំពីការបង្កើតសហគមន៍ថ្មីផ្អែកលើខ្សែច្រវាក់តម្លៃ ដែលមានសក្ដានុពល និងការគាំទ្រដល់សហគមន៍ដែលមានស្រាប់ ការពិនិត្យពិចារណា ទៅលើការបង្កើតមជ្ឃមណ្ឌលឧត្តមភាព ( ជាមួយកសិករឆ្នើម) ការគាំទ្រហេដ្ឋារចនាសម្ព័ន្ធ ផ្សារភ្ជាប់ផលិតផលកសិកម្មទៅនឹងទីផ្សារ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។