ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមានសមត្ថភាពការពារសន្តិភាពបាន

(ព្រះសីហនុ) ៖ នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមានសមត្ថភាពអាចការពារសន្តិភាពបាន ក៏ដូចជាការពារឆ្នាំងបាយកម្មករ កម្មការិនីបាន។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា គ្មានប្រទេសណាមួយអាចអភិវឌ្ឍន៍ទៅបាន ដោយស្ថិតក្រោមស្ថានភាពសង្រ្គាមនោះទេ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវវដល់បងប្អូនកម្មករ-កម្មការិនីបន្តចូលរួមការពារ សុខសន្តិភាពឲ្យខាងតែបាន ខណៈសន្តិភាពនេះ គឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលអាចថែរក្សាបាន ហើយមានតែគណបក្សប្រជាជនទេ ដែលការពារនូវឆ្នាំងបាយរបស់បងប្អូននោះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។