ព័ត៌មានជាតិ

អគ្គីលេបត្របាក់អស់ផ្ទះ1ខ្នង ដោយសាឆ្លងចរនន្តអគ្គី សនីពីរថយន្តសាំយ៉ុង

 

(ព្រះវិហារ)  :កាលពីវេលាម៉ោង3នឹង30នាទីទៀបភ្លឺ
មានគ្រោះអគ្គីភយ័មួយករណីបានកើតលើង បណ្តាលអោយផ្ទះ1ខ្នងរួមទាំងសម្ភារះមួយចំនួនធំ
ត្រូវបានឆេះអស់គ្មានសល់ ដោយសាឆ្លងចរន្តអគ្គីនី
ពីរថយន្តសាំយ៉ុងរបស់ខ្លួនចតទុកក្នុងផ្ទះ ។

យោងតាមរបាយការណ៍របស់លោក សាយ ដេត
អធិការនគរបាលស្រុកជាំក្សាន្តបានអោយដឹងថា កាលពីវេលាម៉ោង3នឹង30នាទីទៀបភ្លឺ ថ្ងៃទី09ខែ
មេសាឆ្នាំ2022 មានគរណីអគ្គីភយ័មួយបានកើត
លើង នៅចំនុចភូមិត្រពាំងសង្កែខាងលិច ឃុំកន្ទួត
ស្រុកជាំក្សាន្ត ដែលមានម្ចាស់ផ្ទះឈ្មោះ លីគាលី អាយុ62ឆ្នាំប្រពន្ឋឈ្មោះ តាន់ ហ៊ុយលាង អាយុ59
ឆ្នាំមុខរបរលក់ចាបហួយ បណ្តាលអោយឆេះអស់គ្មាន
សល់ នៅទ្រព្យសម្បត្តិរបស់របរ គិតជាទឹកប្រាក់ជាង
30មុឺនដុល្លា ។

សម្ភារះខូចខាតរួមមាន ផ្ទះ1ខ្នងទំហំ15ម គុណ 20ម
ជញ្ជាំថ្មប្រកសង្កសី ម៉ូតូចំនួន6គ្រឿង រថយន្តចំនួន2
គ្រឿង លុងខ្មែរចំនួន50លានរៀលនឹងអីវ៉ាន់គ្រឿង
ចាប់ហួយស្រាបៀរតុទូ គិតជាទឹកប្រាក់ជាង15មុឺន
ដុល្លា ខណៈពេលនោះមានរថយន្តអគ្គីចំនួន3គ្រឿង
ប្រើប្រាស់អស់ចំនួន6ឡាន ទើបមិនឆេះរាលដាល
ដល់ផ្ទះអ្នកជិតខាង ។

ដោយ លោក ឆេង ភារះ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។