ព័ត៌មានជាតិ

អភិបាលខេត្តដឹកនាំកិច្ចប្រជុំបន្ទាន់គណៈកម្មការអន្តរក្រសួង ជុំវិញការរកឃើញករណីវីរុសបម្លែងថ្មី ឥណ្ឌា!

(កំពង់ចាម) នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អមដោយឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត,លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត,លោកនាយករដ្ឋបាល តំណាងស្នងការដ្ឋាននគរបាលខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបន្ទាន់មួយតាមរយៈប្រព័ន្ធវីដេអូ ជាមួយគណៈកម្មការអន្តរក្រសួង ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជុំវិញការរកឃើញករណីវីរុសបម្លែងថ្មី ឥណ្ឌា និងការដាក់ចេញជាវិធានការ ក្រោមអធិបតីភាព ឯកឧត្តម សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង។ (ចៅ វង្ស I.K.Team.

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។