ព័ត៌មានជាតិ

ថ្ងៃនេះ រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន៥៣៨នាក់ ខណៈអ្នក សះស្បើយ ៥៣៤នាក់ និងអ្នកស្លាប់១០នាក់!

(ភ្នំពេញ) ក្រសួងសុខាភិបាលរហូតដល់ថ្ងៃទី០៥មិថុនា២០២១​យើងរកឃើញករណីជំងឺកូវីដ-១៩​សរុបចំនួន៥៣៨នាក់​(ឆ្លងសហគមន៍៥០៩​នាំចូល២៩)និងមានជាសះស្បើយ​៥៣៤នាក់ ។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កើន​៣៣៦១៣នាក់​​​​​​​​​​​​​​និងចំនួនជាសះស្បើយសរុប​កើន ២៦០៧៨នាក់​​​​​​​​​​​​​​​​​ និងស្លាប់ថ្មី​១០នាក់​សរុប​ស្លាប់២៥២នាក់ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យនៅឃ្លាតឆ្ងាយពីគ្នា​មិនចេញក្រៅផ្ទះព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍ហើយនិងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ដ៏ខ្លាំងក្លានៅឡើយ​ដែរ ។យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររង់ចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​។ល។យើងត្រូវបន្តពាក់ម៉ាសជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​។សូមបញ្ជាក់ថា​ ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។

ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។