ព័ត៌មានជាតិ

កម្លាំងសត្ថកិច្ចចុះបង្ក្រាបករណីលួចបើកលេងល្បែងសុីសងខុសច្បាប់(ជល់មាន់ភ្នាល់ប្រាក់)និងឃាត់ខ្លួនមុខសញ្ញាបាន០៥នាក់!

(កំពង់ចាម) ៖អនុវត្តតាមបទបញ្ជាការយ៉ាងមុឺងម៉ាត់របស់ប្រធានគណ:បញ្ជាការឯកភាពខេត្ត នៅថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២៣​ វេលាម៉ោង១១.៣០នាទី បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុក​កងមាស និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណី លួចលេងល្បែងសុីសងខុសច្បាប់ (ជល់មាន់ភា្នល់ដាក់ប្រាក់) នៅចំណុចក្រោមដើមអំពិលបារាំង ស្ថិតនៅភូមិ​ព្រែកគ្រួស ឃុំ​សូរគង ស្រុកកងមាស ខេត្តកំពង់ចាម ។
ជាលទ្ធផលសមត្ថកិច្ច បានឃាត់ខ្លួនមុខសញ្ញាបានចំនួន០៥នាក់ និងដកហូតវត្ថុតាងមួយចំនួន។

បច្ចុប្បន្នជនសង្ស័យចំនួន០៥នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។