ព័ត៌មានជាតិ

ឯកឧត្តម សួស សុខដារ៉ា ប្រគេនទេយ្យទាន នឹងទៀនព្រះវស្សាដល់វត្តទាំង20នៅក្នុងស្រុកគូលែន

(ព្រះវិហារ) : ឯកឧត្តម សួស សុខដារ៉ា ស្នងការនគរបា
លខេត្តព្រះវិហារ បានដឹកនាំមន្ត្រីក្រោមឱវ៉ាត នាំទេយ្យទាននឹងដង្ហែរទៀនព្រះវស្សា ទៅប្រគេនព្រះ
សង្ឃគង់ចាំព្រះវស្សាចំនួន20វត្ត នៅក្នុងស្រុកគូលែន ខេត្តព្រះវិហារ ពិធីនេះបានប្រព្រិតទៅកាលពីព្រឹក
ថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌល់វិប្បនាធុរៈ ភូមិភាគឦសានកម្ពុជា ហៅវត្តពោធិ5000ដើម ដោយមានការចូលរួមពី
សំណាក់មន្ត្រីរាជការជុំវិញស្រុកគូលែនផងដែរ ។

នៅក្នុងឱកាសនោះ ឯកឧត្តម សួស សុខដារ៉ា បានចែ
កអំណោយជូនលោកតាលោកយាយចំនួន100នាក់
នឹងជនពិការខ្វៈខាតចំនួន60នាក់ ប្រគេនទៀនព្រះវ
ស្សាក្នុង1វត្តៗទទួលបាន ទៀនព្រះវស្សាចំនួន1គូ ស្លា
ដក់1 អង្ករចំនួន50គីឡូក្រាម មី1កេះ ទឹកសុអុីវ1យូ ត្រី
ខ1យូ សៀងចំនួន5លីត្រ ទឹកសុទ្ឋចំនួន9យួ នឹងបច្ច័
យចំនួន20មុឺនរៀល ។

ជនពិការចំនួន60នាក់ ក្នុងម្នាក់ទទួលបានអង្ករ25គីឡូ
ក្រាម មី1កេះ ទឹកសុីអុីវ1យួ ទឹកសុទ្ឋ1យួ តែ1កញ្ចប់
ស្កសរ1គីឡូ នឹងថវិការចំនួន3មុឺនរៀល ។

យាយជីតាជីចំនួន100នាក់ ក្នុងម្នាក់ទទួលបានក្រម៉ា1
ថវិការ1មុឺនរៀល សរុបបច្ចយ័ប្រគេនចំនួនជាង40
លានរៀល ជាបច្ចយ័របស់ឯកឧត្តម សួស សុខដារ៉ា
នឹងព្រះសីហនុចារីបាឡាត់ វិមុត្តិសៀនគុណលាភ ។

ឯកឧត្តម សួស សុខដារ៉ា បានអោយដឹងថា ការប្រគេ
នទៀនព្រះវស្សាដល់ព្រះសង្ឃគង់ចាំព្រះវស្សា ជាទំ
នៀមទំលាប់ប្រពៃណីខ្មែរតាមបែបព្រះពុទ្ឋសាសនា
ដែលបានបន្សល់ទុកជាយូណាស់មកហើយ ពុទ្ឋិបរិសទ័នឹងមន្ត្រីរាជការ តែងតែប្រារព្វធ្វើជារៀងរាល់ឆ្នាំ
។ដោយ លោកស្រី ឆៅ សុខុំ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។