ព័ត៌មានជាតិ

ត្រឹម​៣​ថ្ងៃ មាន​អ្នក​មក​ធ្វើអត្តឃាតលោតពីលើ​ស្ពាន​អ្នក​លឿងរហូត​​ដល់​ទៅ​២​នាក់ហើយ

(កណ្តាល) ៖ ត្រឹមតែ​រយៈពេល​៣​ថ្ងៃ​ប៉ុណ្ណោះ មាន​អ្នក​ជួប​វិបត្តិ​ខូចចិត្ត​លែង​ចង់​រស់ បាន​ឡើង​ទៅ​លើ​ស្ពាន​អ្នក​លឿង​ហៅ​ស្ពាន​ត្សឹ​បា​សា​ ហើយ​ទឹក​សម្លា.ប់​ខ្លួន​២​នាក់ ទាំង​ដែល​នៅ​លើ​ស្ពាន​នោះ​តែង​មាន​​សមត្ថកិច្ច​២​ខេត្ត នៅ​ប្រចាំការ​ទាំង​ព្រឹក​ទាំង​ល្ងាច តែ​មិន​អាច​ជួយ​រារាំង​បាន ។

ជាក់ស្តែង កាលពី​វេលា​ម៉ោង​ប្រមាណ​១០និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២២​កន្លងទៅ មាន​បុរស​ម្នាក់​ឈ្មោះ រិ​ន ឌី​ណា អាយុ​៣០​ឆ្នាំ ស្រុក​បាន​ជិះ​ម៉ូតូ​ឡើង​មក​លើ​ស្ពាន​អ្នក​លឿង ហើយ​លោ.ត​ពីលើ​ស្ពាន​ចូល​ទៅ​ក្នុង​ទន្លេ​បាត់ ដោយ​បន្សល់​ទុក​ម៉ូតូ​ និង​ទូរស័ព្ទ​មួយ​គ្រឿង​នៅ​លើ​ស្ពាន ។ ភ្លាម​ៗ​នោះ សមត្ថកិច្ច​ខាង​ស្រុក​លើក​ដែក ខេត្តកណ្តាល បាន​ចេញ​អន្តរាគមន៍​ជិះទូក​តាម​រក​ភ្លាម​ៗ និង​បាន​ទាក់ទង​តាម​រយៈ​ទូរ​សព្ទ័​ដែល​បន្សល់​ទុក ហៅ​ប្រពន្ធ​ជន​រង​គ្រោះ​មកកាន់​អធិការដ្ឋាន​នគរ​បាល​ស្រុក​សួរនាំ ទើប​ដឹងថា ជន​រង​គ្រោះ​មាន​ជម្លោះ​ទាស់ទែង​ជាមួយប្រពន្ធ​ច្រើន​ថ្ងៃ​មក​ហើយ ។ នៅ​ពេល​ឈ្លោះ​ប្រកែក​គ្នា​ម្តង​ៗ​តែង​គំរា.ម​ប្រពន្ធ​ថា នឹង​ទៅ​លោ.តទឹក​សម្លា.ប់​ខ្លួន​ពីលើ​ស្ពាន​អ្នក​លឿង តែ​ប្រពន្ធ​មិន​ជឿ ។
លុះ​នៅ​ថ្ងៃ​កើតហេតុ ឃើញ​ប្តី​ជិះ​ម៉ូតូ​ចេញ​ទៅ​ធម្មតា​មិន​ចាប់អារម្មណ៍ និង​ស្មានថា​ទៅ​ធ្វើការ រហូត​ដល់​ថ្ងៃរសៀល​ទើប​មាន​គេ​ទូរស័ព្ទប្រាប់​ថា ប្តី​របស់​នាង​បាន​លោ.តទឹក​ពីលើ​ស្ពាន​អ្នក​លឿង​ស្លា.ប់​បាត់​ទៅ​ហើយ ។
ករណី​នេះ សមត្ថកិច្ច​ស្រុក​លើក​ដែក​បាន​ព្យាយាម​តាម​រកស​.ពនៅ​ក្នុង​ទន្លេ អស់​រយៈពេល​៣​ថ្ងៃ គឺ​រហូត​​មក​ដល់​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២២ ទើប​រក​ឃើញ​និង​ស្រង់​ស.ព​បាន រួច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

រឿង​ដែល​មិន​នឹក​ស្មាន​ដល់​នោះ គឺ​រំលង​បាន​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ នៅ​វេលា​ម៉ោង​ប្រមាណ​៦​ព្រឹក​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២២ ស្រាប់តែ​មាន​បុរស​ម្នាក់​ទៀត​អាយុ​ប្រហែល​៣០​ឆ្នាំ​ដែរ បាន​ឡើង​មក​លោ.តទឹក​ពីលើ​ស្ពាន​ត្សឹ​បា​សា​ហៅ​ស្ពាន​អ្នក​លឿង​នេះ​ទៀត ដោយ​បន្សល់​ទុក​តែ​ស្បែកជើងផ្ទាត់​ពណ៌​ស​១​គូ​ប៉ុណ្ណោះ នៅ​លើ​បង្កាន់ដៃស្ពាន ។ មក​ដល់​ពេល​នេះ សមត្ថកិច្ច​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង នៅ​មិន​ទាន់​រក​ឃើញ​ស.ព​បុរស​រូប​​នេះ​នៅឡើយ​ទេ ហើយ​គេ​ក៏​មិន​ទាន់​អាច​ដឹង​ពី​មូលហេតុ​នៃ​ការ​លោ.តទឹក​​នេះ​ដែរ ។

ទោះជា​យ៉ាងណា​ក៏​ដោយ ប្រភព​ព័ត៌មាន​ក្រៅផ្លូវការ​ជា​ច្រើន​បាន​លើក​ឡើង​ដូច​ៗ​គ្នា​ថា បុរស​នេះ​មាន​​ឪពុក​ម្តាយ​ជា​គ្រូបង្រៀន​នៅ​អនុ​វិទ្យាល័យ​អ្នក​លឿង និង​មាន​ទីលំនៅ​ក្នុងភូមិ​៥ ឃុំ​ព្រែក​ខ្សាយ​«​ខ​» ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។ បុរស​នេះ​ទើប​ចេញពី​មណ្ឌល ដូច្នេះ​ទើប​គេ​សង្ស័យ​ថា ការ​លោ.តទឹក​នេះ​ទំនងជា​មាន​វិបត្តិ​ផ្លូវចិត្ត​ហើយ​លែង​ចង់​រស់ ។

យ៉ាងណា​ក៏​ដោយ នេះ​គ្រាន់តែ​ជា​ប្រភព​ក្រៅផ្លូវការ​ប៉ុណ្ណោះ ឯការ​ពិត​យ៉ាងណា​នោះ គឺ​ត្រូវ​រង​ចាំ​រក​ឃើញ​សព​និង​សាច់ញាតិ​ស.ព អះអាង​បំភ្លឺ​ទើប​អាច​យក​ជា​ផ្លូវការ​បាន ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។