ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលពង្រឹងសមត្ថភាព ស្តីពីដំណើរការ និងនិតិវិធី ក្នុងការទទួលបានឥណទានរបស់គម្រោងACSEP សមាភាគទី១

(កំពង់ចាម) ៖នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលពង្រឹងសមត្ថភាព ស្តីពីដំណើរការ និងនិតិវិធី ក្នុងការទទួលបានឥណទានរបស់គម្រោងACSEP សមាភាគទី១ ក្រោមអធិបតីភាព ឯកឧត្តម មុី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញ ដែលពិធីនេះប្រារព្វធ្វើឡើងនៅសណ្តាគារភ្នំប្រុស ក្រុងកំពង់ចាម ដោយមានការចូលរួមពី ប្រតិភូក្រសួងសេដ្ឋកិច្ច តំណាងរដ្ឋបាលខេត្តកំពង់ធំ រដ្ឋបាលខេត្តត្បូងឃ្មុំ អភិបាលរងខេត្តកំពង់ចាម នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុងស្រុកទាំង១០ តំណាងសហគមន៍ ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។