ព័ត៌មានជាតិ

ក្រសួងធម្មការ ចេញសេចក្តីណែនាំបន្ថែមពីការការពារការឆ្លងជំងឺកូវីដ១៩ក្នុងអំឡុងពេលឈប់សម្រាក៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ !

(ភ្នំពេញ) ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្តីណែនាំបន្ថែម ពីការការពារការឆ្លងជំងឺកូវីដ១៩ ក្នុងអំឡុងពេលឈប់សម្រាក៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងត្រូវចូលមកដល់នៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ។

ក្រសួងធម្មការ និងសាសនា សូមធ្វើការណែនាំ និងក្រើនរំលឹកជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃក្រសួងធម្មការ និងសាសនា ព្រមទាំងថ្នាក់ដឹកនាំសាសនា និងបណ្តាអង្គភាពនានា ចំណុះឲ្យក្រសួងទាំងអស់ ឲ្យប្រកាន់យកនូវការរស់នៅស្អាត ដោយចេះកែប្រែទម្លាប់ និងឥរិយាបថ ប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ និងនៅតែបន្តការពារការចម្លងជំងឺកូវីដ-១៩នេះ ទោះជាក្នុងពេលវេលាណា និងនៅទីកន្លែងណាក៏ដោយ និងអនុលោមទៅតាមបទបញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានជាធរមាន។

សូមអានសេចក្តីណែនាំខាងក្រោម៖

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។