ព័ត៌មានជាតិ

ប្រធានក្រុមការងារខេត្តកំពង់ចាម អញ្ជើញសំណេះសំណាលជាមួយ ប្រធាន អនុប្រធានក្រុមបក្ស សង្កាត់បឹងកុក និងសង្កាត់កំពង់ចាម ប្រមាណជាង ២.០០០នាក់

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយក្រុងកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយ ប្រធាន អនុប្រធានសាខាបក្សភូមិ ប្រធាន អនុប្រធានក្រុមបក្ស សង្កាត់បឹងកុក និងសង្កាត់កំពង់ចាម ចំនួន ២.១៧២នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម ដែលពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំសរសេរ១០០ សម្តេចតេជោ សួនក្រញូង ក្រុងកំពង់ចាម។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវអ្នកតំណាងរាស្ត្រ ក្រុមការងារគណបក្សចុះជួយក្រុង សង្កាត់ទាំង៤ គណៈអចិន្ត្រៃយ៍បក្សខេត្ត/ក្រុង និងមន្ត្រីគណបក្សមូលដ្ឋាន ព្រមទាំងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានឧបត្ថម្ភថវិការបស់គណបក្ស ជូនដល់សមាជិកសមាជិកា ចូលរួមទាំងអស់ ក្នុងម្នាក់ចំនួន ២០.០០០រៀលផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។