ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ៖ ការពារសន្តិភាព ទើបធានាបានស្ថិរភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ចឆ្ពោះទៅមុខបាន

(កណ្ដាល) ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងទទួលស្គាល់ជាផ្លូវការថាការរក្សាអំណាចដឹកនាំប្រទេស គឺការរក្សានេះ ក្នុងគោលជំហរការពារសន្តិភាព ដើម្បីកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណជាង ១ម៉ឺន៧ពាន់នាក់ នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) ក្នុងស្រុកពញាឮ ខេត្តកណ្ដាល។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា កត្តាសន្តិភាពបានធ្វើឲ្យប្រជាពលរដ្ឋមានស្ថិរភាព អាចបង្កើតនូវសេដ្ឋកិច្ច និងជួបជុំគ្រួសារបាន ទាំងអស់នេះហើយបានធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍជាលំដាប់។ សូម្បីតែក្រុមប្រឆាំងក៏ត្រូវការសន្តិភាពផងដែរ តែពួកគេប្រើឱកាសនៃសន្តិភាពនេះដើម្បីបំផ្លាញសន្តិភាពទៅវិញ។

សម្ដេចតេ ហ៊ុន សែន ថ្លែង ប្រកាសថាការរក្សាអំណាច ដើម្បីការពារនូវសន្តិភាពរបស់កម្ពុជា ជាងនេះទៅទៀតមានតែគណបក្សប្រជាជនតែមួយគត់ ដែលមានសមត្ថភាព លទ្ធភាពរកសន្តិភាព ហើយការពារបាននូវសន្តិភាព និងការអភិវឌ្ឍន៍បន្តទៅមុខទៀត ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។