ព័ត៌មានជាតិ

សង្សយ័ជនក្លែងបន្លំជាសង្ឃ ចំនួន០២ នាក់ ត្រូវបានឃាត់ខ្លួននៅក្រុងព្រះសីហនុ.!

(ព្រះសីហនុ) ៖បុគ្គល២នាក់ដែលក្លែងខ្លួនជាសង្ឃដើរបិណ្ឌបាត្របច្ចយ័ពីប្រជាពលរដ្ឋ ត្រូវបានព្រះគ្រូចៅអធិការវត្តអូរត្រេះក្រុងព្រះសីហនុ សហការជាមួយមន្ត្រីមន្ទីរធម្មការនិងសាសនាខេត្តព្រះសីហនុ នាំយកដោះស្បង់ចីវរចេញ ធ្វើកិច្ចសន្យាហាមឃាត់មិនឲ្យធ្វើសកម្មភាពបោកប្រាសប្រជាពុទ្ធបរិសទ័ទៀតទេ។
ព្រះតេជគុណ មាស សុផល ព្រះគ្រូចៅអធិការវត្តអូរត្រេះក្រុងព្រះសីហនុ ក្នុងនាមគណៈគុណសង្ឃខេត្តព្រះសីហនុ មានសង្ឃដិការឲ្យដឹងនៅព្រឹកថ្ងៃ២មិថុនា២០២៣ថា ករណីនេះមន្ត្រីសង្ឃខេត្តព្រះសីហនុ រួមជាមួយមន្ទីរធម្មការនិងសាសនាខេត្តនិងអាជ្ញាធរ សមត្ថកិច្ចពាក់ពន្ធ័នឹងបន្តសកម្មភាពត្រួតពិនិត្យទប់ស្កាត់បាតុភាពនេះ និងអំពាវនាវញាតិញោមពុទ្ធបរិសទ័ ប្រសិនបើប្រទះឃើញ សង្សយ័ជនក្លែងបន្លំជាសង្ឃ សូមរាយការណ៍មកអាជ្ញាធរ ឬមន្ត្រីសង្ឃដើម្បីរួមគ្នាទប់ស្កាត់សកម្មភាព ដែលប៉ះពាល់ដល់ព្រះពុទ្ធសាសនា។
បើតាមព្រះតេជគុណ មាស សុផល មានសង្ឃដិការបញ្ជាក់ថា បុគ្គល២រូបនេះ ធ្លាប់បន្លំធ្វើជាសង្ឃដើរបិណ្ឌបាត្របច្ចយ័និងត្រូវបានឃាត់នាំយកមកអប់រំគិតទាំងលើកនេះមានចំនួន២លើកហើយ ប្រសិនបើបន្តប្រព្រឹត្តលើកក្រោយទៀត មន្ត្រីសង្ឃនិងខាងធម្មការខេត្ត នឹងចាត់ការបញ្ជូនទៅផ្តន្ទាទោសតាមច្បាប់។សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។