ព័ត៌មានជាតិ

ពិធីប្រកាសសមាសភាពប្រធាន ក្រុមប្រឹក្សាឃុំ មេឃុំ ជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំ អាណត្តិទី៥ នៅឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម

(កំពង់ចាម) :នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ លោក ហាន កុសល អភិបាលរង ខេត្តកំពង់ចាម តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពប្រធាន ក្រុមប្រឹក្សាឃុំ មេឃុំ ជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំ អាណត្តិទី៥ នៅឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
លោក ហាន កុសល អភិបាលរង ខេត្តកំពង់ចាម បានថ្លែងថា ទោះបីមកពីគណបក្សនយោបាយណាក៏ដោយ ប៉ុន្តែ នៅពេលនេះ គឺរួមគ្នាបំរើសេវាជូនប្រជាពលរដ្ឋឲ្យល្អប្រសើរ និងកសាងអភិវឌ្ឍន៍ នៅមូលដ្ឋាន ឲ្យកាន់តែជឿនលឿនបន្ថែមទៀត ។

លោល អភិបាលរងខេត្ត បានបញ្ជាក់ទៀត ក្នុងអាណត្តិទី៥ នេះ សម្រាប់ឃុំបឹងណាយ នៃស្រុកព្រៃឈរ គឺបានជាប់ឆ្នោត ដោយសារមានការពេញចិត្ត និងការបោះឆ្នោតពីពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ប្រកបដោយលទ្ធិប្រជាតេយ្យ សំដៅចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋ ។
នាឱកាសនោះដែរលោក អ៊ុំភឿន គុណវុឌ្ឍ បានជម្រុញលើកទឹកចិត្ត ដល់ក្រុមប្រឹក្សា ឃុំបឹងណាយ ថ្មីនេះ ត្រូវខិតខំបន្តបំពេញកិច្ចការងារ ដែលសេសសល់ និងបន្តកសាងអភិវឌ្ឍន៍ នៅតាមភូមិឲ្យល្អប្រសើរ ហើយត្រូវអនុវត្តផែនការ តាមគលនយោបាយ របស់រាជរដ្ឋាភិបាលឲ្យល្អ ។សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។