ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ៖ក្នុងដំណើរថ្មើជើងជិត១០Km ដើម្បីចុះពិនិត្យលទ្ធភាពទឹក និងបំពាក់ម៉ាស៊ីនបូមទឹកសម្រាប់ស្រោចស្រពស្រែប្រាំងរបស់ប្រជាកសិករនៅស្រុកបាធាយ!

(កំពង់ចាម) ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ: អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ក្នុងដំណើរថ្មើជើងជិត១០Km ដើម្បីចុះពិនិត្យលទ្ធភាពទឹក និងបំពាក់ម៉ាស៊ីនបូមទឹកសម្រាប់ស្រោចស្រពស្រែប្រាំងរបស់ប្រជាកសិករនៅស្រុកបាធាយ ឃើញថាបងប្អូនប្រជាកសិកររីករាយសប្បាយចិត្តព្រោះមានទឹកស្រោចស្រពគ្រប់គ្រាន់ រួមនិងវត្តមានចុះជួបសំណេះសំណាលដោយផ្ទាល់ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្ដៅ។

ម៉ោងជាង១១ថ្ងៃត្រង់ទៅហើយ ឯកឧត្តមអភិបាលខេត្ត លោកត្រូវដឹកនាំក្រុមការងារចុះពិនិត្យទ្វារទឹកនៅរមណីយដ្ឋានទឹកឆា ជាបន្ត រួមនឹងពេលរសៀល ត្រូវដឹកនាំកិច្ចប្រជុំមួយទៀតនៅសាលាខេត្ត ទើបតម្រូវឲ្យឯកឧត្ដមបង្ខំចិត្តជិះម៉ូតូត្រឡប់មករករថយន្តវិញ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។