ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញ​ចូលរួម ក្នុងពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប៧ថ្ងៃ​ ឧទ្ទិសកុសលជូនជូនវិញ្ញាណក្ខន្ធសពលោក ឡូញ​ គឹមសាន​

ដើម្បីជាការចូលរួមរំលែកទុក្ខ និងជាការតបស្នងចំពោះវីរភាពគំរូរបស់លោក ឡុញ គឹមសាន មេភូមិទី៦ នៃសង្កាត់វាលវង់ ដែលបានលះបង់អស់កម្លាំងកាយចិត្ត ធ្វើការបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អនោះ នៅរសៀល​ ថ្ងៃទី​១៦​ ខែធ្នូ​ ឆ្នាំ​២០២១​នេះ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម​ និងឯកឧត្តម​ ខ្លូត​ ផន​ ប្រធានក្រុម​ប្រឹក្សា​ខេត្ត​ និងសហការី អញ្ជើញ​ចូលរួម ក្នុងពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប៧ថ្ងៃ​ ឧទ្ទិសកុសលជូនជូនវិញ្ញាណក្ខន្ធសពលោក ឡូញ​ គឹមសាន​ ជាមេភូមិទី៦​ សង្កាត់​វាលវង់ ក្រុងកំពង់ចាម ដែលបានទទួលមរណភាពដោយរោគាពាធ ។

សូមឲ្យវិញ្ញាណក្ខន្ធលោកមេភូមិទី៦ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។🙏🙏🙏

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។