ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមកាន់បិណ្ឌ៩ នៅវត្ត សន្ធរង្សី (វត្តអន្លង់សំឡី) ស្រុកស្ទឹងត្រង់ និងវត្តជ័យគីរី (ភ្នំហាន់ជ័យ) ស្រុកកំពង់សៀម

(កំពង់ចាម) ៖ នាព្រឹកថ្ងៃអាទិត្យ ៨រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ គឺជាថ្ងៃកាន់បិណ្ឌ៩ នៃពិធីបុណ្យភ្ជុំបិណ្ឌ ទៅតាមប្រពៃណីព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម ព្រមទាំងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត អញ្ជេីញចូលរួមកាន់បិណ្ឌ វេនទី៩ នៅវត្ត សន្ធរង្សី (វត្តអន្លង់សំឡី) ស្រុកស្ទឹងត្រង់ និងវត្តជ័យគីរី (ភ្នំហាន់ជ័យ) ស្រុកកំពង់សៀម

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត និងលោកជំទាវ ព្រមទាំងឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និងសហការី បានអញ្ជើញរាប់បាត្រឧទ្ទិសកុសល្យផលបុណ្យ ជូនដល់ញាតិកាលទាំង៧សន្តាន និងដួងព្រលឹងយុទ្ធជនយុទ្ធនារីទាំងអស់ដែលបានពលីកម្ម បូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ ដោយសទ្ធាជ្រះថ្លាបំផុត។

ឯកឧត្តម អភិបាលខេត្ត ក៏បានមានមតិ សំណេះសំណាល ទៅកាន់លោកតា លោកយាយ និងបងប្អូនប្រជាពុទ្ធបរិស័ទ ដែលអញ្ជើញក្នុងពិធីនោះប្រកបដោយភាព ស្និតស្នាល និងកក់ក្តៅបំផុត ស្ថិតក្រោមម្លប់សុខសន្តិភាព។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។