ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន ដឹកនាំមន្ដ្រីជំនាញ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពផ្លូវលំមួយចំនួនដែលរងផលប៉ះពាល់ដោយសារទឹកភ្លៀងនារដូវវស្សា ដែលស្ថិតនៅភូមិកំព្រៅ ឃុំព្នៅទី១ ស្រុកសុីធរកណ្ដាល

(ព្រៃវែង) ៖ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣នេះឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានដឹកនាំមន្ដ្រីជំនាញ និងអាជ្ញាធរមូលដ្ធានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពផ្លូវលំមួយចំនួនដែលរងផលប៉ះពាល់ដោយសារទឹកភ្លៀងនារដូវវស្សា ដែលស្ថិតនៅភូមិកំព្រៅ ឃុំព្នៅទី១ ស្រុកសុីធរកណ្ដាល ខេត្តព្រៃវែង។

បន្ទាប់ពីការចុះត្រួតពិនិត្យផ្លូវរួចរាល់ ឯកឧត្តមអភិបាលខេត្ត ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ​ ស្ថិតក្នុងវត្តឥន្ទកាលា​ ហៅវត្តកំព្រៅ​ ដើម្បីសាកសួរសុខទុក្ខអំពីស្ថានភាពក្នុងការរស់នៅរបស់បងប្អូនក្នុងមូលដ្ឋាននោះ។

ដោយមានការអញ្ជើញអមដំណើររួមមាន៖ ឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ​ អភិបាលស្រុកសុីធរកណ្តាល និងមេឃុំព្នៅទី១។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។