ព័ត៌មានជាតិ

បុរសម្នាក់បេីករថយន្ត​ Mercedes S63 ពាក់​ស្លាក​លេខ​ព្រះសីហនុ​ 2C-7777 បុកបង្គោលភ្លេីងបណ្ដាលការខូចខាត​.!

(ភ្នំពេញ)​ ៖ កាលពីវេលា​ម៉ោង​៤ទៀបភ្លឺ​ ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០២៣ នេះ បុរសម្នាក់បេីករថយន្ត​ Mercedes S63 ពាក់​ស្លាក​លេខ​ព្រះសីហនុ​ 2C-7777ក្នុងល្បឿនយ៉ាងលឿន ក្នង​ទិសដៅ​ពី​កេីតទៅលិចបានជ្រុលទៅបុកបង្គោលភ្លេីងបណ្ដាលអោយរងការខូចខាតយ៉ាងដំណំ ​ សំណាងល្អមិនមានអ្នករងរបួសនោះទេ​ ហេតុការណ៍នេះបានកើតឡើង​ស្ថិត​នៅចំណុច​ស្តុបវត្ត​លង្កា​ សង្កាត់​ចតុមុខ​ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​
ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ធ្វេីការយករថយន្តទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។